វៀតណាម-កម្ពុជា ជំរុញយន្តការសហប្រតិបត្តិការ ដើម្បីភាពសម្បូររុងរឿងនិងអភិវឌ្ឍន៍
VAN DO -  
(VOVWORLD) /  
ក្នុងរយះពេល ៤៥ ឆ្នាំកន្លងទៅ ចាប់ពីពេល វៀតណាមនិងកម្ពុជា បង្កើតទំនាក់ ទំនងការទូតជាផ្លូវការ ( ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧-ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១២) ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក រវាង ប្រទេសទាំងពីរ ទទួលបានសមិទ្ធផលដ៏ធំ ធេញដោយឥតឈប់ឈរ។ ទន្ទឹមនឹង ការប្តេជ្ញាចិត្តអំពីនយោបាយ របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បណ្ដាយន្តការ សហប្តិបត្តិការរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្កើតជាជំហានៗ និងរួមវិភាគទាន
ដ៏សែនសំខាន់ ក្នុងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។
|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាវៀតណាមនិងកម្ពុជាបង្កើត នាក់ទំនងការទូតជាផ្លូវការ (http://nguyenbathanh.net/) |
មុនបង្អស់ គណះកម្មាធិការចម្រុះ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា រវាងវៀតណាមនិងកម្ពុជា ជាយន្តការ សហប្រតិបត្តិការ អន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ។ យន្តការនេះត្រូវបានបង្កើតជាផ្លូវការ នាឆ្នាំ
១៩៩៤ ដែលត្រូវបាន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រគល់ភារកិច្ចអោយ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសនិមួយៗ ធ្វើជាប្រធានអនុគណះកម្មការសហ ប្រតិបត្តិការ បណ្ដាសម័យប្រជុំ របស់គណះកម្មាធិការចម្រុះ ត្រូវបានប្រព្រឹត្តិទៅជា
ប្រចាំឆ្នាំ។ សំដៅ ជាក់ស្ដែងភាវូបនីយកម្មយន្តការ សហប្រតិបត្តិការ អន្តររដ្ឋាភិបាល នៃប្រទេសទាំងពីរ ភាគីទាំងពីរជានិច្ចកាល ផ្លាស់ប្តូរបណ្ដាគណះប្រតិភូថ្នាក់ដឹកនាំ
ជាន់ខ្ពស់ គណះប្រតិភូគណះកម្មាធិការជំនាញ …សំដៅចែករំលែកបទពិសោធន៍ ការងារកសាងច្បាប់ ឃ្លាំមើល …។ល។
|
នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន(http://www.xaluan.com) |
រួមជាមួយ បណ្ដាយន្តការសហប្រតិបត្តិការថ្នាក់មជ្ឈឹម បណ្ដាក្រសួង ស្ថាប័ន រវាង
ប្រទេសទាំងពីរសុទ្ធតែបានមានទំនាក់ទំនង សហប្រតិបត្តិការជាក់ស្ដែង អនុវត្តតាមកិច្ច
ព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំ។ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក៏បានបង្កើតយន្តការ ផ្លាស់ប្តូរ និងបណ្ដុះ
បណ្ដាលប្រភពធនធានមនុស្ស…។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័តមាន ឯកអគ្គ
រាជទូត កម្ពុជាប្រចាំនៅវៀតណាម ហ៊ុន ផានី បានថ្លែងថា៖
“បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលជួយឧបត្ថម្ភ បណ្ដុះបណ្ដាល
ប្រភពធនធាន មនុស្សអោយកម្ពុជា ដោយការផ្តល់អាហា រូបករណ៍ ប្រចាំឆ្នាំ អោយ
និស្សិត កម្ពុជា ដើម្បីបណ្ដានិស្សិតទាំងនេះ យកចំណេះដឹងត្រឡប់មកប្រទេស វិញ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាំប្រទេសកម្ពុជាក្លាយទៅជា ប្រទេសខ្លាំងមាំមួន
និងសម្បូររុងរឿង ក្នុងដំបន់ និងលើពិភពលោក។”ផ្នែកការទូតប្រជាជន ក៏ជាយន្តការ
មួយ ក្នុងចំណោមបណ្ដាយន្តការសហប្រតិបត្តិការដែលត្រូវបានយកចិត្តទុកដាក់ជំរុញ
ដែរ។ ក្នុងនោះមាន កិច្ចសហប្រតិបត្តិការរវាងរណសិរ្យមាតុភូមិវៀតណាម ជាមួយ រណសិរ្យអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ជាមួយ
សមាគម យុវជនកម្ពុជា សមាគមមិត្តភាព វៀតណាម-កម្ពុជា…។ល។ក្នុងរយះពេលកន្លង
ទៅ បណ្ដាអង្គការនេះ បានមានសកម្មភាពជាក់ស្ដែងជាច្រើន ។ លោក Vu Mao ប្រធាន សមាគមមិត្តភាព វៀតណាម -កម្ពុជាបានអោយដឹងថា៖
“យើងខ្ញុំជានិច្ឆកាលគិតថា នាពេលអនាគត ជំនាន់វ័យក្មេងនឹងជាខ្សែដែល រក្សាខ្ចាប់ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម កម្ពុជា។ យើងខ្ញុំក៏យកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមទៅដល់ប្អូនៗនិស្សិតកម្ពុជាមកសិក្សា នៅវៀតណាម។ នាពេលថ្មីៗនេះ យើងខ្ញុំបានរៀបចំឲ្យបណ្តាគ្រួសារវៀតណាមជួយឧត្ថម្ភប្អូនៗនិស្សិតកម្ពុជាកំពុង
សិក្សានៅវៀតណាមផងដែរ”។
វៀតណាមនិងកម្ពុជាមានខ្សែព្រំដែនដីគោករួមប្រវែងជាង ១ពាន់ ១រយគីឡូមែត្រ ឆ្លងកាត់ខេត្តចំនួន១០របស់វៀតណាម ខេត្តចំនួន៩របស់កម្ពុជា។ នោះគឺជាប្រៀបខ្លំាងសម្រាប់ការជួបប្រាស្រ័យទំនាក់ទំនងប្រជាជន ងាយស្រួលក្នុងការជួញដូរ ទំនាក់ទំនងពាណិជ្ជកម្មជាដើម។ ដើម្បីឆ្លើយតប់នឹង តំរូវ ការអភិវឌ្ឍន៌នៃប្រទេសនីមួយៗ ថ្នាក់ដឹកនាំ
របស់បក្ស រដ្ឋនិងប្រជាជន វៀតណាមនិងកម្ពុជាបានកំណត់ថា ការងារបង្កើនកិច្ចសហប្រតិបត្តិការរវាង បណ្តាខេត្តជាប់ព្រំដែនជានិច្ចកាលត្រូវបានប្រទេសទាំងពីរយកចិត្តទុក
ដាក់ជា ចម្បង។តាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនាឆ្នាំ២០០៤ យន្តការសន្និសីទ សហ ប្រតិបត្តិការនិងអភិវឌ្ឍន៌បណ្តាខេត្តជាប់ព្រំដែន ត្រូវបានបង្កើតនឹងបានរៀបចំ ជារៀងរាល់
ឆ្នាំ ដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋ មន្រ្តីក្រសួងការបរទេសវៀតណាមធ្វើជាសហអធិបតី។ តាមឧត្តមសេនីយ៌ត្រី ហ្វាងគៀន អនុប្រធានគណៈកម្មាធិ
ការដឹកនាំគំរោងការណ៌កសាង ខ្សែផ្លូវ យាមល្បាតព្រំដែនវៀតណាម ឡាវនិងកម្ពុជាថា៖
“សភាពការសន្តិសុខស្ថិរភាពព្រំដែនរបស់ ភាគីទាំងពីរ នឹងនាំមក សន្តិភាព មិត្តភាពសម្រាប់ប្រទេសទាំងពីរ បង្កើនលក្ខណៈងាយស្រួល ឲ្យ ភាគី ទាំងពីរ មានការផ្លាស់ប្តូ សាកសួរ
សុខទុកគ្នាទៅវិញទៅមក។ ប្រសិន ជា មាន ការជំពាក់ ជំពិនអ្វីមួយ យើងខ្ញុំក៏បានពិភាក្សា
គ្នា ដើម្បីបង្កការសុ្រះចិត្ត គំនិត្យនៃភាគី ទាំងពីរ នាំមកទំនាក់ទំនងល្អប្រសើរវាងភាគីទាំងពីរទៀតផង”។
បណ្តាយន្តការសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង បានដើរ តួនាតី
យ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៌នៃទំនាក់ទំនងមិត្តភាពនិងសហប្រតិ បត្តិការយ៉ាង
ល្អប្រសើរវាងប្រទេសទាំងពីរវៀតណាម កម្ពុជា។ ទំនាក់ទំណងនេះបានក្លាយ
ទៅជាគំ រូ អំពីទំនាក់ទំណងសហប្រតិបត្តិការ ការជួយគ្នាទៅវិញទៅក
ដើម្បី ផលប្រយោជន៌របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព
ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៌នៅតំបន់និងលើពិភពលោក៕
VAN DO
-VOVWORLD